១ សាំយូអែល 8:6-9

១ សាំយូអែល 8:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សម្រាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា៖ «ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពួក​ប្រជាជន​សូម​ដល់​អ្នក​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​អ្នក​ទេ គឺ​បោះ‌បង់​ចោល​យើង​ហើយ មិន​ឲ្យ​យើង​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត។ គេ​ប្រព្រឹត្ត​នឹង​អ្នក ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​យើង ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក រហូត​ដល់​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​យើង បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ។ ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ អ្នក​ត្រូវ​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា»។

ចែក​រំលែក
អាន ១ សាំយូអែល 8

១ សាំយូអែល 8:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ឮ​ពួក​ព្រឹទ្ធា‌ចារ្យ​ពោល​ថា «សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាំយូ‌អែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម‌ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។ តាំង​ពី​ថ្ងៃ​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។ ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។

ចែក​រំលែក
អាន ១ សាំយូអែល 8

១ សាំយូអែល 8:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សំរាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ពួក​បណ្តាជន​សូម​ដល់​ឯង​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​ឯង​ទេ គឺ​បោះ‌បង់​ចោល​អញ​វិញ ដើម្បី​មិន​ឲ្យ​អញ​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត គេ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​អញ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​អញ បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែត្រូវ​ឲ្យ​ឯង​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា។

ចែក​រំលែក
អាន ១ សាំយូអែល 8