១ សាំយូអែល 8:21-22
១ សាំយូអែល 8:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកសាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកប្រជាជន រួចទៅទូលដល់ព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកសាំយូអែលថា៖ «ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ» នោះលោកសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ»។
១ សាំយូអែល 8:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកសាំយូអែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជន លោកក៏យកទៅទូលព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាំយូអែលថា៖ «ចូរស្ដាប់តាមពាក្យរបស់គេ ហើយតែងតាំងស្ដេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។
១ សាំយូអែល 8:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាំយូអែលថា ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ នោះសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា ចូរឲ្យអ្នករាល់គ្នាត្រឡប់ទៅឯទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ។