១ សាំយូអែល 8:19-20
១ សាំយូអែល 8:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពួកប្រជាជនមិនព្រមស្តាប់តាមលោកសាំយូអែលឡើយ ដោយប្រកែកថា៖ «ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចម្បាំងយើងផង»។
១ សាំយូអែល 8:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ប្រជាជនមិនព្រមស្ដាប់តាមពាក្យរបស់លោកសាំយូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្ដេចមួយអង្គសោយរាជ្យលើយើង ដើម្បីឲ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានទៀតដែរ។ ស្ដេចរបស់យើងនឹងគ្រប់គ្រងលើយើង ទ្រង់នឹងយាងនាំមុខយើង ហើយចេញទៅច្បាំងជាមួយយើង»។
១ សាំយូអែល 8:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចំបាំងយើងផង