១ សាំយូអែល 7:2-6

១ សាំយូអែល 7:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហិប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​ម្ភៃ​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​រក​ព្រះ‌យេហូវ៉ា។ នៅ​វេលា​នោះ លោកសាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​តម្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​តែ​មួយ ព្រះ‌អង្គ​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​វិញ។ លោកសាំយូ‌អែល​ក៏​ប្រាប់​ថា៖ «ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីស‌ប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​អ្នក​រាល់​គ្នា»។ គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។

ចែក​រំលែក
អាន ១ សាំយូអែល 7

១ សាំយូអែល 7:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​យូរ‌លង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ ក្រោយ​ពេល​ដែល​គេ​យក​ហិប ទៅ​តម្កល់​នៅ​គារយ៉ាត-‌យារីម ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តា‌រ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ​បាល* និង​ព្រះ​អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្ដុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មីស‌ប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល នៅ​មីស‌ប៉ា។

ចែក​រំលែក
អាន ១ សាំយូអែល 7

១ សាំយូអែល 7:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហឹប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​២០​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​ដល់​ព្រះ‌យេហូវ៉ា។ នៅ​វេលា​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ នឹង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​ដំរង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​តែ​១ នោះ​ទ្រង់​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដូច្នេះពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យក​ព្រះ​បាល នឹង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​វិញ។ សាំយូ‌អែល​ក៏​ប្រាប់​ថា ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​មីសប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីសប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ត្រង់​មីសប៉ា

ចែក​រំលែក
អាន ១ សាំយូអែល 7