១ សាំយូអែល 7:14
១ សាំយូអែល 7:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។
១ សាំយូអែល 7:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្ដើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះ ពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀត ជនជាតិអ៊ីស្រាអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។
១ សាំយូអែល 7:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះសាសន៍អ៊ីស្រាអែល នឹងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។