១ សាំយូអែល 5:11
១ សាំយូអែល 5:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។
១ សាំយូអែល 5:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
១ សាំយូអែល 5:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះគេចាត់ឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មាន មកជំនុំគ្នាថា ចូរផ្ញើហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យបានត្រឡប់ទៅឯកន្លែងដើមវិញ ដើម្បីកុំឲ្យយើង នឹងពួកយើងត្រូវស្លាប់ទាំងអស់គ្នាដូច្នេះឡើយ ពីព្រោះកើតមានសេចក្ដីវេទនាដ៏នាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់