១ សាំយូអែល 31:3-4
១ សាំយូអែល 31:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចម្បាំងនោះធ្វើឲ្យលំបាកដល់ស្តេចសូលណាស់ ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះហឫទ័យតក់ស្លុតជាខ្លាំង។ ស្តេចសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកនេះ មកកាប់ចាក់ ហើយមើលងាយដល់យើង»។ ប៉ុន្តែ អ្នកកាន់គ្រឿងសស្រ្តាវុធរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះ ស្តេចសូលក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ
១ សាំយូអែល 31:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ពួកគេសម្រុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យស្ដេចតក់ស្លុតយ៉ាងខ្លាំង។ ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។
១ សាំយូអែល 31:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំបាំងនោះក៏ប្រែជាលំបាកណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះទ័យតក់ស្លុតជាខ្លាំង ទើបទ្រង់មានបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកកាប់ចាក់ ហើយមើលងាយដល់អញ តែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះសូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ