១ សាំយូអែល 30:6-8
១ សាំយូអែល 30:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំណែកដាវីឌ លោកច្របូកច្របល់ក្នុងចិត្តណាស់ ដ្បិតពួកអ្នកដែលនៅជាមួយលោក គេចង់យកដុំថ្មគប់លោក ព្រោះគ្រប់គ្នាមានការឈឺចាប់ក្នុងចិត្តជាខ្លាំង ដោយសារកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានលើកទឹកចិត្តខ្លួនឯង ដោយនូវព្រះយេហូវ៉ាជាព្រះរបស់លោកវិញ។ ដាវីឌបាននិយាយទៅអ័បៀថើរជាសង្ឃ ជាកូនអ័ហ៊ីម៉ាឡេកថា៖ «សូមយកអេផូឌមកឲ្យខ្ញុំឯណេះ» នោះអ័បៀថើរក៏យកអេផូឌមក រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវដេញតាមពួកនោះឬទេ? តើនឹងបានទាន់គេឬទេ?»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខាន»។
១ សាំយូអែល 30:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកដាវីឌមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយលោកគិតគ្នាចង់យកដុំថ្មគប់សម្លាប់លោក ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌ ប្រទានឲ្យលោកមានកម្លាំងចិត្តឡើងវិញ។ លោកដាវីឌមានប្រសាសន៍ទៅកាន់លោកបូជាចារ្យអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូដ*មកឲ្យខ្ញុំ!»។ លោកអបៀថើរក៏ទៅយកអាវអេផូដមកជូន។ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
១ សាំយូអែល 30:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែកដាវីឌលោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្ដីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកវិញ។ គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង