១ សាំយូអែល 27:1
១ សាំយូអែល 27:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌបាននឹកគិតក្នុងចិត្តថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាប្រសើរជាងរត់ទៅជ្រកនៅស្រុករបស់ពួកភីលីស្ទីនទេ នោះស្ដេចសូលនឹងអស់ចិត្តក្នុងការរកខ្ញុំនៅដែនស្រុកអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីព្រះហស្តរបស់ទ្រង់បាន»។
១ សាំយូអែល 27:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។
១ សាំយូអែល 27:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះដាវីឌនឹកក្នុងចិត្តថា មានថ្ងៃណាមួយអញនឹងស្លាប់ ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាជាជាងឲ្យអញរត់ទៅ ជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេ នោះសូលនឹងអស់ចិត្តចង់រកអញ នៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀត ដូច្នេះ ទើបអញនឹងរួចចេញពីព្រះហស្តទ្រង់បាន