១ សាំយូអែល 24:6-7
១ សាំយូអែល 24:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់និយាយទៅពួកខ្លួនថា៖ «សូមព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះដល់ចៅហ្វាយរបស់ខ្ញុំ ដែលព្រះអង្គបានចាក់ប្រេងតាំង ដោយលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ»។ ដូច្នេះ ដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងស្តេចសូលឡើយ។ បន្ទាប់មក ស្ដេចសូលយាងចេញពីរអាងនោះ ហើយបន្តដំណើរទៅមុខទៀត។
១ សាំយូអែល 24:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ទប់ខ្ញុំ កុំឲ្យធ្វើគុតម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែលព្រះអម្ចាស់បានតែងតាំងជាស្ដេចនេះទេ»។ លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសម្ដីទាំងនោះ គឺលោកហាមពួកគេមិនឲ្យធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។
១ សាំយូអែល 24:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ គឺដោយពាក្យយ៉ាងនោះឯង ដែលដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងសូលឡើយ រួចមកសូលក្រោកឡើងចេញពីរអាងយាងតាមផ្លូវទ្រង់ទៅ។