១ សាំយូអែល 24:4
១ សាំយូអែល 24:4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈនោះ ពួកខាងដាវីឌជម្រាបថា៖ «មើល៍! នេះជាថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកថា "យើងនឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ហើយលោកនឹងធ្វើសម្រេចតាមតែចិត្តបាន"» ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ជាយព្រះពស្ត្ររបស់ស្ដេចសូល។
១ សាំយូអែល 24:4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលនៅជាមួយជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសូល។
១ សាំយូអែល 24:4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ ពួកខាងដាវីឌជំរាបថា មើល នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងលោកថា ទ្រង់នឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃនៃលោក នោះលោកនឹងធ្វើសំរេចតាមតែចិត្តបាន ដូច្នេះដាវីឌក៏ក្រោកឡើងលបចូលទៅថ្នមៗ កាត់ផ្តាច់ជាយព្រះពស្ត្ររបស់សូលចេញ