១ សាំយូអែល 24:10
១ សាំយូអែល 24:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃនេះ ព្រះនេត្ររបស់ព្រះករុណាឃើញយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយនិយាយថា "ទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយរបស់ទូលបង្គំឡើយ ដ្បិតស្ដេចជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"។
១ សាំយូអែល 24:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។
១ សាំយូអែល 24:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ថ្ងៃនេះឯងព្រះនេត្រទ្រង់ឃើញជាយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃនៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំសំឡាប់ទ្រង់ចោល តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយថាទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយនៃទូលបង្គំទេ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ