១ សាំយូអែល 23:4-5
១ សាំយូអែល 23:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូររៀបចំចុះទៅកៃឡាចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្ដាប់ដៃឯងហើយ»។ នោះដាវីឌ និងពួកលោក ក៏ទៅកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារជីវិតគេយ៉ាងសម្បើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា។
១ សាំយូអែល 23:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌទូលសួរព្រះអម្ចាស់ជាថ្មី ព្រះអង្គមានព្រះបន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ លោកដាវីឌរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។
១ សាំយូអែល 23:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយទ្រង់មានបន្ទូលឆ្លើយថា ចូររៀបចំចុះទៅឯកៃឡាចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្តាប់ដៃឯងហើយ នោះដាវីឌ នឹងពួកលោក ក៏ទៅឯកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារសំឡាប់គេយ៉ាងសំបើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា