១ សាំយូអែល 23:14-18

១ សាំយូអែល 23:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ព្រះ‌បាទ​សូល​តាម​រក​លោក​ដាវីឌ​ជានិច្ច តែ​ព្រះ‌ជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។ លោក​ដាវីឌ​ដឹង​ថា ព្រះ‌បាទ​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។ ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌បាទ​សូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះ‌បាទ​សូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​វិល​ត្រឡប់​មក​កាន់​ទី​លំ‌នៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េ‌សា​ដដែល។

១ សាំយូអែល 23:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​បាន​ពួន​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​ស្តេច​សូល​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជា‌និច្ច តែ​ព្រះ​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ឡើយ។ ដាវីឌ​ក៏​ឃើញ​ថា ស្ដេច​សូល​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីភ ត្រង់​ហូរ៉េសា​នោះ។ ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​រក​ដាវីឌ​នៅ​ហូរ៉េសា ជួយ​ចម្រើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។ លោក​មាន​ប្រ‌សាសន៍​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ទីពីរ​បន្ទាប់​អ្នក ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ»។ នោះ​អ្នក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​នឹង​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​ស្នាក់​នៅ​ហូរ៉េសា​នោះ​ទៅ តែ​យ៉ូណា‌ថាន​វិល​ទៅ​ឯ​លំ‌នៅ​របស់​លោក​វិញ។

១ សាំយូអែល 23:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ព្រះ‌បាទ​សូល​តាម​រក​លោក​ដាវីឌ​ជានិច្ច តែ​ព្រះ‌ជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។ លោក​ដាវីឌ​ដឹង​ថា ព្រះ‌បាទ​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។ ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌បាទ​សូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះ‌បាទ​សូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​វិល​ត្រឡប់​មក​កាន់​ទី​លំ‌នៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េ‌សា​ដដែល។

១ សាំយូអែល 23:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ដាវីឌលោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូលទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ‌ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។ ដាវីឌ​ក៏​ឃើញ​ថា សូល​ទ្រង់​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ព្រៃនៅ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង លោក​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ខ្ញុំ​នឹង​បានជា​បន្ទាប់​របស់​អ្នក ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ នោះ​អ្នក​ទាំង​២​ក៏​ចុះ​សញ្ញា​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​នៅ​តែ​ក្នុង​ព្រៃ​នោះ​ទៅ តែ​យ៉ូណា‌ថានលោក​វិល​ទៅ​ឯ​លំនៅ​របស់​លោក​វិញ។