១ សាំយូអែល 23:12-13
១ សាំយូអែល 23:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចដាវីឌទូលសួរថា៖ «តើពួកកៃឡានឹងប្រគល់ទូលបង្គំ និងពួកទូលបង្គំនេះ ទៅក្នុងកណ្ដាប់ដៃសូលដែរឬ?» នោះព្រះយេហូវ៉ាឆ្លើយថា៖ «គេនឹងប្រគល់ឯងទៅមែន» ដូច្នេះ ដាវីឌ និងពួកលោកដែលមានចំនួនប្រហែលជាប្រាំមួយរយនាក់ គេក៏ឡើងចេញពីកៃឡា ទៅកន្លែងមួយទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។
១ សាំយូអែល 23:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌទូលសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំ ព្រមទាំងអស់អ្នកដែលនៅជាមួយទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។ ពេលនោះ លោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេទូលព្រះបាទសូលថា លោកដាវីឌបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះ ស្ដេចក៏លែងដេញតាមលោកដាវីឌ។
១ សាំយូអែល 23:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចដាវីឌទូលសួរថា តើពួកកៃឡានឹងប្រគល់ទូលបង្គំ ហើយនឹងពួកទូលបង្គំនេះ ទៅក្នុងកណ្តាប់ដៃនៃសូលដែរឬអី នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា គេនឹងប្រគល់ឯងទៅមែន ដូច្នេះ ដាវីឌ ហើយនឹងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ