១ សាំយូអែល 23:1-3

១ សាំយូអែល 23:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​គេ​មក​ជម្រាប​ដាវីឌ​ថា៖ «ពួក​ភីលី‌ស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ»។ ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​នោះ​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​សង្គ្រោះ​ពួក​កៃឡា​ចុះ»។ តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា៖ «មើល៍ នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលី‌ស្ទីន​នោះ តើ​នឹង​ភ័យ​ជា​ជាង​យ៉ាង​ណា​ទៅ​ទៀត?»

១ សាំយូអែល 23:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។ ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជម្រាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទម្រាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។

១ សាំយូអែល 23:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ មាន​គេ​មក​ជំរាប​ដាវីឌ​ថា ឥឡូវ​ពួក​ភីលីស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា មើល នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលីស្ទីន នោះ​តើ​នឹង​ភ័យ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត