១ សាំយូអែល 21:1-2
១ សាំយូអែល 21:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌបានមកដល់អ័ហ៊ីម៉ាឡេកដែលជាសង្ឃនៅត្រង់ណូប ឯអ័ហ៊ីម៉ាលេកក៏បានចេញមកទទួលទាំងភ័យញ័រ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង ឥតមានអ្នកណាមកជាមួយដូច្នេះ?» ដាវីឌឆ្លើយថា៖ «ស្តេចបានបង្គាប់ការមកខ្ញុំថា "កុំឲ្យអ្នកណាដឹងអ្វីពីដំណើរដែលយើងចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលយើងបានបង្គាប់ដល់ឯងឡើយ" ឯខ្ញុំបានតម្រូវឲ្យពួកកំលោះៗនៅចាំត្រង់កន្លែងមួយ។
១ សាំយូអែល 21:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌទៅរកលោកបូជាចារ្យ*អហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។ លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។
១ សាំយូអែល 21:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌក៏ទៅឯអ័ហ៊ីម៉ាលេកដ៏ជាសង្ឃ នៅត្រង់ណូប ឯអ័ហ៊ីម៉ាលេក ក៏ចេញមកទទួលទាំងភ័យញ័រ ហើយសួរថា ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង ឥតមានអ្នកណាមកជាមួយផងដូច្នេះ ដាវីឌឆ្លើយថា ស្តេចទ្រង់បានបង្គាប់ការមកខ្ញុំ ដោយថា កុំឲ្យអ្នកណាដឹងអ្វីពីដំណើរ ដែលអញចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលអញបានបង្គាប់ដល់ឯងឡើយ ឯខ្ញុំបានដំរូវឲ្យពួកកំឡោះៗនៅចាំត្រង់កន្លែង១នោះ