១ សាំយូអែល 2:8-9 - Compare All Versions

១ សាំយូអែល 2:8-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។ ព្រះ‌អង្គ​នឹង​គាំ‌ពារ​ជើង ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​កម្លាំង​បាន​ទេ។

១ សាំយូអែល 2:8-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះអង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿង ដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ព្រះអង្គ​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។ ព្រះអង្គ​ថែរក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ឡើយ។

ចែក​រំលែក
១ សាំយូអែល 2 គខប

១ សាំយូអែល 2:8-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ​នៅ​លើ​សសរ​ទាំង​នោះ ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កំឡាំង​បាន​ទេ

ចែក​រំលែក
១ សាំយូអែល 2 ពគប