១ សាំយូអែល 2:30
១ សាំយូអែល 2:30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។
១ សាំយូអែល 2:30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!
១ សាំយូអែល 2:30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង នឹងវង្សព្ធយុកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ