១ សាំយូអែល 2:22-25
១ សាំយូអែល 2:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ លោកអេលីចាស់ណាស់ហើយ គាត់បានឮពីការទាំងប៉ុន្មាន ដែលកូនរបស់គាត់បានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើដែលគេតែងដេកជាមួយពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង។ លោកសួរថា៖ «ហេតុអ្វីបានជាកូនប្រព្រឹត្តអំពើយ៉ាងនេះ? ពុកបានឮប្រជាជនគ្រប់គ្នានិយាយពីអំពើអាក្រក់របស់កូន។ កុំអី កូនអើយ ជាការមិនល្អទេដែលពុកឮប្រជាជននិយាយយ៉ាងនេះ គឺអាក្រក់ហួសហេតុណាស់។ ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទាស់នឹងម្នាក់ទៀត ព្រះនឹងសម្រុះសម្រួលឲ្យអ្នកនោះ តែប្រសិនបើមនុស្សប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា តើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន?» ប៉ុន្តែ ពួកគេមិនព្រមស្តាប់តាមឪពុកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រហារជីវិតពួកគេចោល។
១ សាំយូអែល 2:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ លោកឮគេនិយាយពីអំពើផ្សេងៗដែលកូនប្រុសទាំងពីររបស់លោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលទាំងមូល ជាពិសេស លោកឮថា កូនរបស់លោកតែងតែដេកជាមួយស្រីៗដែលធ្វើការនៅមាត់ទ្វារព្រះពន្លា។ លោកអេលីក៏ពោលទៅកូនៗរបស់លោកថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។ កូនអើយ មិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់! ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត ព្រះជាម្ចាស់នឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើព្រះអម្ចាស់ តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្ដាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតព្រះអម្ចាស់បានសម្រេចប្រហារជីវិតពួកគេចោល។
១ សាំយូអែល 2:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង ដូច្នេះលោកសួរថា ហេតុអ្វីបានជាឯងប្រព្រឹត្តអំពើយ៉ាងនេះ ដ្បិតអញបានឮបណ្តាជននិយាយ ពីអំពើអាក្រក់របស់ឯងនេះ កុំឡើយ កូនអើយ ដ្បិតសេចក្ដីដែលអញឮគេនិយាយនោះមិនល្អទេ យ៉ាងនោះឯងនាំឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាប្រព្រឹត្តរំលងហើយ បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជំរះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែគេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល