១ សាំយូអែល 18:17-18
១ សាំយូអែល 18:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។ ដាវីឌទូលឆ្លើយទៅសូលថា៖ «តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួសាររបស់ឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើជាកូនប្រសារបស់ព្រះករុណាដូច្នេះ?»
១ សាំយូអែល 18:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងថ្វាយព្រះអម្ចាស់»។ លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។
១ សាំយូអែល 18:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ សូលមានបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សំរាប់អញ ហើយច្បាំងចំបាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ