១ សាំយូអែល 16:21-23
១ សាំយូអែល 16:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌក៏មកជួបស្ដេចសូល ហើយនៅបម្រើទ្រង់ ក៏ជាទីគាប់ព្រះហឫទ័យទ្រង់ណាស់ ហើយស្ដេចសូលឲ្យគាត់ធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គ។ រួចស្ដេចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា៖ «សូមឲ្យដាវីឌឈរបម្រើនៅមុខយើងចុះ ព្រោះយើងពេញចិត្តវាណាស់»។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើស្ដេចសូល នោះដាវីឌក៏យកពិណមកចាប់លេងថ្វាយ រួចស្ដេចសូលក៏បានធូរស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។
១ សាំយូអែល 16:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យុវជនដាវីឌទៅដល់ ចូលគាល់ព្រះបាទសូល ហើយនៅបម្រើស្ដេច។ ព្រះបាទសូលស្រឡាញ់ដាវីឌណាស់ ទ្រង់ឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេច។ ព្រះបាទសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យដាវីឌនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។ កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះបាទសូល ដាវីឌទាញពិណយកមកដេញ។ ពេលនោះ ព្រះបាទសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយវិញ្ញាណអាក្រក់ក៏ដកថយចេញពីស្ដេចដែរ។
១ សាំយូអែល 16:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌក៏មកឯសូល ហើយឈរបំរើនៅចំពោះទ្រង់ ក៏ជាទីគាប់ដល់ព្រះទ័យទ្រង់ណាស់ ហើយបានធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ រួចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា សូមឲ្យដាវីឌឈរបំរើនៅមុខយើងចុះ ពីព្រោះយើងពេញចិត្តនឹងវាណាស់ ដូច្នេះ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។