១ សាំយូអែល 16:19-21
១ សាំយូអែល 16:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ស្ដេចសូលបានចាត់គេឲ្យទៅរកអ៊ីសាយប្រាប់ថា៖ «សូមឲ្យដាវីឌ ជាកូនអ្នក ដែលកំពុងតែឃ្វាលចៀម មកជួបយើង»។ អ៊ីសាយក៏យកលាមួយមក រៀបចំនំបុ័ង ស្រាទំពាំងបាយជូរពេញមួយថង់ស្បែក និងកូនពពែមួយ ផ្ញើទៅជាមួយដាវីឌជាកូន ថ្វាយស្តេចសូល។ ដាវីឌក៏មកជួបស្ដេចសូល ហើយនៅបម្រើទ្រង់ ក៏ជាទីគាប់ព្រះហឫទ័យទ្រង់ណាស់ ហើយស្ដេចសូលឲ្យគាត់ធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គ។
១ សាំយូអែល 16:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលចាត់អ្នកនាំសារទៅប្រាប់លោកអ៊ីសាយ នៅភូមិបេថ្លេហិមថា៖ «សូមឲ្យដាវីឌ ជាកូនប្រុសរបស់លោក ដែលជាអ្នកឃ្វាលចៀមនោះ មកជួបយើង»។ លោកអ៊ីសាយយកលាមួយមក លោករៀបចំនំប៉័ង ស្រាមួយថង់ស្បែក និងកូនពពែស្ទាវមួយ រួចបញ្ជូនដាវីឌជាកូនឲ្យយកទៅថ្វាយព្រះបាទសូល។ យុវជនដាវីឌទៅដល់ ចូលគាល់ព្រះបាទសូល ហើយនៅបម្រើស្ដេច។ ព្រះបាទសូលស្រឡាញ់ដាវីឌណាស់ ទ្រង់ឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេច។
១ សាំយូអែល 16:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សូលទ្រង់ចាត់គេឲ្យទៅឯអ៊ីសាយប្រាប់ថា សូមឲ្យដាវីឌ ជាកូនអ្នក ដែលកំពុងតែឃ្វាលចៀម មកឯយើង អ៊ីសាយក៏យកលា១ផ្ទុកដោយនំបុ័ង ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ នឹងកូនពពែ១ ផ្ញើទៅជាមួយនឹងដាវីឌជាកូន ថ្វាយដល់សូល ដាវីឌក៏មកឯសូល ហើយឈរបំរើនៅចំពោះទ្រង់ ក៏ជាទីគាប់ដល់ព្រះទ័យទ្រង់ណាស់ ហើយបានធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់