១ សាំយូអែល 16:11-13
១ សាំយូអែល 16:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយសួរថា៖ «តើកូនរបស់អ្នកមកអស់ហើយឬនៅ?» គាត់ឆ្លើយថា៖ «នៅមានកូនពៅមួយទៀត វាកំពុងតែឃ្វាលចៀម» លោកមានប្រសាសន៍ទៅអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ»។ គាត់ក៏ឲ្យគេទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូលទៅចាក់ប្រេងឲ្យចុះ គឺអ្នកនេះហើយ»។ លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។
១ សាំយូអែល 16:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ លោកសាំយូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
១ សាំយូអែល 16:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។