១ សាំយូអែល 16:1-13
១ សាំយូអែល 16:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។ លោកសាំយូអែលនិយាយថា៖ «តើឲ្យទូលបង្គំទៅយ៉ាងម៉េចបាន? ប្រសិនបើស្ដេចសូលបានឮ ទ្រង់នឹងសម្លាប់ទូលបង្គំហើយ» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរយកគោក្រមុំមួយទៅជាមួយ ហើយនិយាយថា "ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ ចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះយើងនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវធ្វើយ៉ាងណា អ្នកត្រូវចាក់ប្រេងលើអ្នកណាដែលយើងនឹងប្រាប់ ដើម្បីញែកសម្រាប់យើង»។ លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?» លោកឆ្លើយថា៖ «ដោយមេត្រីទេ ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះ ចូរអ្នករាល់គ្នាសម្អាតកាយឲ្យបានបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា» លោកក៏ញែកអ៊ីសាយ និងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។ ពេលគេចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា៖ «នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំង ឲ្យមកនៅចំពោះព្រះយេហូវ៉ាហើយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។ រួចអ៊ីសាយហៅអ័ប៊ីណាដាប់មក ឲ្យដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសយកអ្នកនេះទេ»។ នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា៖ «ព្រះយេហូវ៉ាក៏មិនរើសយកអ្នកនេះដែរ»។ អ៊ីសាយក៏ឲ្យកូនទាំងប្រាំពីរនាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសអ្នកទាំងនេះឡើយ» ហើយសួរថា៖ «តើកូនរបស់អ្នកមកអស់ហើយឬនៅ?» គាត់ឆ្លើយថា៖ «នៅមានកូនពៅមួយទៀត វាកំពុងតែឃ្វាលចៀម» លោកមានប្រសាសន៍ទៅអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ»។ គាត់ក៏ឲ្យគេទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូលទៅចាក់ប្រេងឲ្យចុះ គឺអ្នកនេះហើយ»។ លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។

១ សាំយូអែល 16:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។ លោកសាំយូអែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះបាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។ លោកសាំយូអែលធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកព្រឹទ្ធាចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។ លោកសាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ* ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ»។ លោកសាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានវិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។ កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ លោកសាំយូអែលក្រឡេកឃើញអេលាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ លោកអ៊ីសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាំយូអែល លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខលោកសាំយូអែល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនជ្រើសរើសអ្នកនេះដែរ»។ លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ លោកសាំយូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
១ សាំយូអែល 16:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ តែសាំយូអែលប្រកែកថា ធ្វើដូចម្តេចឲ្យទូលបង្គំទៅបាន ដ្បិតបើសូលបានឮ នោះទ្រង់នឹងសំឡាប់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរយកគោក្រមុំ១នាំទៅជាមួយផងដោយថា ខ្ញុំបានមក ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ ដូច្នេះ សាំយូអែលក៏ធ្វើ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកលោកបានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា លោកអញ្ជើញមកដោយមេត្រីទេឬអី លោកឆ្លើយថា ដោយមេត្រីទេ ខ្ញុំបានមកដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា លោកក៏ញែកអ៊ីសាយ នឹងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។ កាលបានចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ អ៊ីសាយក៏ឲ្យកូនទាំង៧នាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកទាំងនេះឡើយ ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។