១ សាំយូអែល 15:7-9

១ សាំយូអែល 15:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​សូល​បាន​វាយ​ពួក​អាម៉ាឡេក​នោះ ចាប់​តាំង​ពី​ហា‌វីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ ក៏​ចាប់​បាន​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក មក​ទាំង​រស់ តែ​ប្រហារ​ប្រជាជន​ដោយ​មុខ​ដាវ។ ស្ដេច​សូល​បាន​ទុក​ឲ្យ​អ័‌កាក់ និង​ពួក​ទ័ព​នៅ​រស់ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ និង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម និង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​តម្លៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចោល​ទាំង​អស់។

១ សាំយូអែល 15:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។ ស្ដេច​ចាប់​បាន​ព្រះ‌បាទ​អកាក់ ជា​ស្ដេច​របស់​ពួក​អាម៉ា‌ឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជា‌ជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ តែ​ព្រះ‌បាទ​សូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។

១ សាំយូអែល 15:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​សូល​ទ្រង់​វាយ​ពួក​អាម៉ា‌លេក​នោះ ចាប់​តាំង​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ ក៏​ចាប់​បាន​អ័កាក់ ជា​ស្តេច​សាសន៍​អាម៉ា‌លេក មក​ទាំង​រស់ តែ​កាប់​រំលីង​ពួក​ជន​ដោយ​មុខ​ដាវ ឯ​អ័កាក់​នោះ សូល នឹង​ពួក​ទ័ព បាន​ទុក​ឲ្យ​នៅ​វិញ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ នឹង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម នឹង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ តែ​ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​ដំឡៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចេញ​ទាំង​អស់​វិញ។