១ សាំយូអែល 15:2-3

១ សាំយូអែល 15:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹក​ចាំ​ពី​ការ​ដែល​ពួក​អាម៉ាឡេក​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។

១ សាំយូអែល 15:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​បាន​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​រារាំង​ផ្លូវ​ជន‌ជាតិ​អ៊ីស្រា‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។

១ សាំយូអែល 15:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹក​ចាំ​ពី​ការ ដែល​ពួក​អាម៉ា‌លេក ធ្វើ​ដល់​ពួក​អ៊ីស្រាអែល​ហើយ គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដូច្នេះចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ា‌លេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​សំឡាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម នឹង​អូដ្ឋ ហើយ​នឹង​លា​ដែរ។