១ សាំយូអែល 14:43-44
១ សាំយូអែល 14:43-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី?» យ៉ូណាថានទូលថា៖ «ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល៍ ទូលបង្គំមុខជាស្លាប់ហើយ»។ ស្ដេចសូលមានរាជឱង្ការថា៖ «ឱយ៉ូណាថានអើយ បើបុត្រមិនត្រូវស្លាប់ពិតប្រាកដ នោះសូមឲ្យព្រះធ្វើដល់បិតាដូច្នោះ ហើយលើសទៅទៀតផង»។
១ សាំយូអែល 14:43-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលមានរាជឱង្ការទៅកាន់សម្ដេចយ៉ូណាថានថា៖ «ចូរប្រាប់បិតាមើល៍ តើបុត្របានធ្វើអ្វី?»។ សម្ដេចយ៉ូណាថានក៏រៀបរាប់ទូលបិតា តាមដំណើររឿង ជាហូរហែថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលទូលបង្គំកាន់។ ឥឡូវនេះ ទូលបង្គំសុខចិត្តស្លាប់ហើយ!»។ ព្រះបាទសូលមានរាជឱង្ការថា៖ «យ៉ូណាថានអើយ បុត្រត្រូវតែស្លាប់? បើមិនដូច្នោះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាយ៉ាងធ្ងន់ទៅ!»។
១ សាំយូអែល 14:43-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ សូលមានបន្ទូលទៅយ៉ូណាថានថា ចូរប្រាប់ដល់អញ តើឯងបានធ្វើអ្វី យ៉ូណាថានទូលថា ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល ទូលបង្គំត្រូវស្លាប់ដែរហ្ន៎ សូលមានបន្ទូលថា ឱយ៉ូណាថានអើយ បើឯងមិនត្រូវស្លាប់ជាពិតប្រាកដ នោះសូមឲ្យព្រះទ្រង់ធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង