១ សាំយូអែល 13:19-21
១ សាំយូអែល 13:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្នុងស្រុកអ៊ីស្រាអែលគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសម្រាប់ខ្លួន ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅរកពួកភីលីស្ទីន ដើម្បីសំលៀងផាលនង្គ័ល ចបកាប់ ពូថៅ ឬកណ្តៀវរបស់គេរៀងខ្លួន ហើយឈ្នួលសំលៀងផាលនង្គ័ល និងចបកាប់ មានតម្លៃពីរភាគបីសេកែល ឯឈ្នួលសំលៀងកណ្តៀវ និងពូថៅ ព្រមទាំងសម្រួចជន្លួញ មានតម្លៃមួយភាគបីសេកែល។
១ សាំយូអែល 13:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលគ្រប់ៗរូបតែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាលនង្គ័ល ចប ពូថៅ ឬដឹង។ តម្លៃច្រុងផាលនង្គ័ល និងចប គឺពីរស្លឹង ហើយតម្លៃសំលៀងពូថៅ និងតម្រង់រនាស់ គឺមួយស្លឹង។
១ សាំយូអែល 13:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល នោះគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសំរាប់ខ្លួន ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនឹងកណ្តៀវរបស់គេរៀងខ្លួន គេមានតែដែកឆាបសំរាប់សំលៀងកណ្តៀវ ចបកាប់ នឹងពូថៅ ហើយសំរាប់សំរួចសមចូក នឹងជន្លួញប៉ុណ្ណោះទេ