១ សាំយូអែល 13:13
១ សាំយូអែល 13:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកសាំយូអែលឆ្លើយថា៖ «ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តិរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ តាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរហូតទៅ
១ សាំយូអែល 13:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះករុណាបានប្រព្រឹត្តដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណា ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។
១ សាំយូអែល 13:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ