១ សាំយូអែល 12:24 - Compare All Versions

១ សាំយូអែល 12:24 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

សូម​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ដោយ​ស្មោះ​ត្រង់​អស់​អំពី​ចិត្ត​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចា‌រណា​មើល​ការ​ដ៏​ធំ​ធេង ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា។

១ សាំយូអែល 12:24 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ចូរ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ព្រះអង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំ‌ធេង ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!

១ សាំយូអែល 12:24 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

សូម​ឲ្យ​តែ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ដោយ​ស្មោះ‌ត្រង់ ហើយ​អស់​អំពី​ចិត្ត​ផង​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចារណា​មើល​ការ​ដ៏​ធំ​វិសេស​ទាំង​ម៉្លេះ ដែល​ទ្រង់​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា​ហើយ