១ សាំយូអែល 12:13-15

១ សាំយូអែល 12:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ស្តេច​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​រើស ហើយ​បាន​សូម​នោះ មើល៍ ព្រះ‌យេហូវ៉ា​បាន​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ហើយ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​កោត​ខ្លាច ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ឥត​ទាស់​ទទឹង​នឹង​បញ្ញត្តិ​ណា​មួយ ទាំង​ខ្លួន​អ្នក​រាល់​គ្នា និង​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នឹង​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក នោះ​បាន​ល្អ​ហើយ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ទេ គឺ​ទាស់​ទទឹង​នឹង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​វិញ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ទាស់​នឹង​អ្នក​រាល់​គ្នា ដូច​ជា​បាន​ទាស់​នឹង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ដែរ។

១ សាំយូអែល 12:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ នេះ​នែ៎ ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ស្ដេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះ‌អម្ចាស់​ប្រទាន​ស្ដេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ! ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះអង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្ដេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។ ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ដាក់​ទោស​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ដែរ។

១ សាំយូអែល 12:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ មើល ស្តេច​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​រើស ហើយ​បាន​សូម​នោះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​កោត‌ខ្លាច ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឥត​ទាស់​ទទឹង​នឹង​សេចក្ដី​បញ្ញត្ត​ណា​មួយ ហើយ​ទាំង​ខ្លួន​អ្នក​រាល់​គ្នា នឹង​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នឹង​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក នោះ​បាន​ល្អ​ហើយ ប៉ុន្តែបើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ទេ គឺ​ទាស់​ទទឹង​នឹង​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​វិញ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ទាស់​នឹង​អ្នក​រាល់​គ្នា ដូច​ជា​បាន​ទាស់​នឹង​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ដែរ