១ សាំយូអែល 1:1-3

១ សាំយូអែល 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។ គាត់​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ ពេនី‌ណា​មាន​កូន តែ​ហា‌ណា​គ្មាន​កូន​សោះ។ រាល់​ឆ្នាំ អែល‌កាណា​តែង​ចេញ​ពី​ក្រុង​របស់​ខ្លួន ឡើង​ទៅ​ស៊ីឡូរ ដើម្បី​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​ទាំង​ពីរ​នាក់​របស់​លោកអេលី ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់​ឈ្មោះ​អែលកាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-‌សូភីម ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ‌ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ‌លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។ រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។

ចែក​រំលែក
អាន ១ សាំយូអែល 1

១ សាំយូអែល 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អែល‌កាណា ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលី‌ហ៊ូវៗ ជា​កូន​ថូហ៊ូវៗ ជា​កូន​ស៊ូភ អ្នក​នោះ​ជា​ពួក​អេប្រាតា គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហាណា មួយ​ទៀត​ឈ្មោះ​ពេនី‌ណា ឯ​ពេនី‌ណា​នាង​មាន​កូន តែ​នាង​ហាណា​គ្មាន​កូន​ទេ រាល់​តែ​ឆ្នាំគាត់​តែង​ឡើង​ពី​ក្រុង​ខ្លួន​ទៅ​ឯ​ស៊ីឡូរ ដើម្បី​នឹង​ថ្វាយ‌បង្គំ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រីឯ​នៅ​ទី​នោះមាន​ហុបនី នឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​នាក់ ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន ១ សាំយូអែល 1