១ ពេត្រុស 5:1-4

១ ពេត្រុស 5:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ក្នុង​នាម​ជា​ចាស់​ទុំ និង​ជា​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី​ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់​ទុំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ចុះ ដោយ​គ្រប់​គ្រង​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ក៏​មិន​មែន​ចង់​បាន​កម្រៃ​ដែរ តែ​ដោយ​សុទ្ធ​ចិត្ត​វិញ មិន​មែន​ដោយ​ប្រើ​អំណាច​ជិះ​ជាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នោះ​ទេ គឺ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។

ចែក​រំលែក
អាន ១ ពេត្រុស 5

១ ពេត្រុស 5:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​ព្រឹទ្ធា‌ចារ្យ*​ដែល​នៅ​ក្នុង​ចំណោម​បងប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធា‌ចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត* និង​ជា​អ្នក​រួម​ទទួល​សិរី‌រុងរឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថា: សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម​ដែល​ព្រះ‌ជា‌ម្ចាស់​ផ្ញើ​ទុក​នឹង​បងប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កម្រៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។ កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​ឲ្យ​បងប្អូន​ថែ‌រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បងប្អូន​នឹង​ទទួល​មកុដ​ដ៏​រុងរឿង ដែល​មិន​ចេះ​អាប់​រស្មី។

ចែក​រំលែក
អាន ១ ពេត្រុស 5

១ ពេត្រុស 5:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ ដែល​ជា​អ្នក​ចាស់‌ទុំ​ដែរ ហើយ​ជា​ស្មរ​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី‌ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ទូន្មាន​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់‌គ្រង ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ រួច​កាល​ណា​មេ​ពួក​អ្នក​គង្វាល​បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​ស្រពោន​ឡើយ។

ចែក​រំលែក
អាន ១ ពេត្រុស 5