១ ពេត្រុស 4:7-10

១ ពេត្រុស 4:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។ ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លុប ។ ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។ បងប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បងប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជា‌ម្ចាស់។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥត​មាន​ត្អូញ‌ត្អែរ​ឡើយ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:7-10

១ ពេត្រុស 4:7-10 គខប១ ពេត្រុស 4:7-10 គខប១ ពេត្រុស 4:7-10 គខប១ ពេត្រុស 4:7-10 គខប