១ ពេត្រុស 4:3-5

១ ពេត្រុស 4:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។ ពួក​គេ​ងឿង​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​ចូល​រួម​នៅ​ក្នុង​អំពើ​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ​ជា​មួយ​ពួក​គេ ហើយ​គេ​ក៏​ប្រមាថ​អ្នក​រាល់​គ្នា។ ប៉ុន្តែ គេ​នឹង​ត្រូវឆ្លើយ​រៀប​រាប់​ចំពោះ​ព្រះ​វិញ ដែល​ព្រះ‌អង្គ​ប្រុង​ប្រៀប​នឹង​ជំនុំ‌ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពី​ដើម បងប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។ ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បងប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បងប្អូន។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់​ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។

ចែក​រំលែក
អាន ១ ពេត្រុស 4

១ ពេត្រុស 4:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាស‌អាភាស ការ​ស្រើប‌ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ តាម​សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ‌ហៀរ ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា តែ​គេ​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ព្រះ​វិញ ដែល​ទ្រង់​រៀប​នឹង​ជំនុំ‌ជំរះ ទាំង​មនុស្ស​រស់​នឹង​មនុស្ស​ស្លាប់

ចែក​រំលែក
អាន ១ ពេត្រុស 4