១ ពេត្រុស 4:11 - Compare All Versions

១ ពេត្រុស 4:11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

អ្នក​ណា​និយាយ ត្រូវ​និយាយ​ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​របស់​ព្រះ អ្នក​ណា​បម្រើ ត្រូវ​បម្រើ​ដោយ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី​ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

១ ពេត្រុស 4:11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ចែក​រំលែក
១ ពេត្រុស 4 គខប

១ ពេត្រុស 4:11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

បើ​អ្នក​ណា​អធិប្បាយ នោះ​ត្រូវ​តែ​អធិប្បាយ ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​នៃ​ព្រះ ហើយ​បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

ចែក​រំលែក
១ ពេត្រុស 4 ពគប