១ ពេត្រុស 3:13-14 - Compare All Versions
១ ពេត្រុស 3:13-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្តអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត* នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ
១ ពេត្រុស 3:13-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
បើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា តែបើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្ដីសុចរិតវិញ នោះអ្នករាល់គ្នាមានពរពិត មិនត្រូវឲ្យអ្នកខ្លាចចំពោះសេចក្ដីស្ញែងខ្លាចរបស់គេឡើយ ក៏កុំឲ្យថប់បារម្ភដែរ
១ ពេត្រុស 3:13-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ប្រសិនបើអ្នករាល់គ្នាសង្វាតនឹងប្រព្រឹត្តការល្អ តើមានអ្នកណានឹងធ្វើបាបអ្នករាល់គ្នា? ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ