១ ពង្សាវតារក្សត្រ 8:10-13

១ ពង្សាវតារក្សត្រ 8:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​ពុំ​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ​ហើយ។ គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់។ ដូច្នេះ ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌ដំណាក់ ថ្វាយ​ព្រះ‌អង្គ​គង់​ទុក​ជា​ទី​លំនៅ​ឲ្យ​ព្រះ‌អង្គ​គង់ នៅ​អស់​កល្ប​ជា‌និច្ច»។

១ ពង្សាវតារក្សត្រ 8:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​អស់​លោក​បូជា‌ចារ្យ*​ចេញ​ពី​ទីសក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក*​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ដោយ‌សារ​តែ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។ ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​ក្នុង​ពពក​ដ៏​ក្រាស់! ទូលបង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះ ធ្វើ​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះអង្គ​គង់ អស់‌កល្ប​ជានិច្ច»។

១ ពង្សាវតារក្សត្រ 8:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​ពុំ​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ​ហើយ។ គ្រា​នោះ សាឡូម៉ូន​ទ្រង់​ពោល​ថា ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់ ដូច្នេះ ទូលបង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ​ថ្វាយ​ទ្រង់​គង់ ទុក​ជា​ទី​លំនៅ​ឲ្យ​ទ្រង់​គង់​នៅ​អស់‌កល្ប​ជានិច្ច