១ ពង្សាវតារក្សត្រ 3:7-13
១ ពង្សាវតារក្សត្រ 3:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានតាំងទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ឡើងធ្វើជាស្តេចជំនួសដាវីឌបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ នៅកណ្ដាលប្រជាជនដែលព្រះអង្គបានជ្រើសរើស ជាសាសន៍មួយធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន។ ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនោះ។ ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតរបស់ពួកខ្មាំងសត្រូវឡើយ គឺបានសូមឲ្យមានយោបល់សម្រាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។ យើងក៏បានឲ្យនូវអ្វីដែលអ្នកមិនបានសូមផងដែរ គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ សម្រាប់មួយជីវិតរបស់អ្នក គ្មានស្តេចណាមួយដែលអាចប្រៀបផ្ទឹមនឹងអ្នកបានឡើយ។
១ ពង្សាវតារក្សត្រ 3:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំឲ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ហេតុនេះ សូមព្រះអង្គប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។ ដូច្នេះ យើងនឹងធ្វើតាមការទូលសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី។ លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិ ភាពថ្កុំថ្កើងរុងរឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្ដេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ។
១ ពង្សាវតារក្សត្រ 3:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ ទូលបង្គំ ជាបាវបំរើទ្រង់ នៅកណ្តាលប្រជាជន ដែលទ្រង់បានជ្រើសរើស ជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។ ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលសាឡូម៉ូនបានសូមនោះ ហើយទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា នឹងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ អញក៏បានឲ្យសេចក្ដីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ នឹងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ