១ ពង្សាវតារក្សត្រ 3:6 - Compare All Versions

១ ពង្សាវតារក្សត្រ 3:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​បាន​សម្ដែង​សេចក្ដី​សប្បុរស​យ៉ាង​ធំ​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូល‌បង្គំ តាម​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​បម្រុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ​ឲ្យ​ទ្រង់​ទៀត គឺ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​កូន សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។

១ ពង្សាវតារក្សត្រ 3:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌បាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ គឺ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រោះ​បិតា​ទូលបង្គំ​រស់​នៅ​ដោយ​ភក្ដី‌ភាព សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។

១ ពង្សាវតារក្សត្រ 3:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នោះ​សាឡូម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្ដី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះវរ‌បិតា​នៃ​ទូលបង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ