១ ពង្សាវតារក្សត្រ 3:12 - Compare All Versions

១ ពង្សាវតារក្សត្រ 3:12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដែល​គ្មាន​អ្នក​ណា​ដូច​អ្នក​ឡើយ តាំង​ពី​មុន ឬ​ទៅ​អនាគត ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​អ្នក​ដែរ។

១ ពង្សាវតារក្សត្រ 3:12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។

១ ពង្សាវតារក្សត្រ 3:12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ អញ​បាន​ធ្វើ​តាម​ពាក្យ​ឯង​ហើយ មើល អញ​បាន​ឲ្យ​ឯង​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់ ដល់​ម៉្លេះ​បាន​ជា​មុន​ឯង​ឥត​មាន​អ្នក​ណា​ឲ្យ​ដូច​ឯង​ឡើយ ហើយ​ក្រោយ​ឯង ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​ឯង​ដែរ