១ ពង្សាវតារក្សត្រ 21:18-20
១ ពង្សាវតារក្សត្រ 21:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរក្រោកឡើង ហើយចុះទៅជួបអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលសោយរាជ្យ នៅស្រុកសាម៉ារីទៅ ទ្រង់នៅក្នុងចម្ការរបស់ណាបោត ទ្រង់ចុះទៅទទួលយកចម្ការនោះធ្វើជារបស់ទ្រង់។ ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។ អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។
១ ពង្សាវតារក្សត្រ 21:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។ ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។ ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
១ ពង្សាវតារក្សត្រ 21:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរក្រោកឡើងចុះទៅជួបនឹងអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលគង់នៅក្រុងសាម៉ារីទៅ មើល ទ្រង់នៅក្នុងចំការរបស់ណាបោត ទ្រង់បានចុះទៅទទួលយកចំការនោះ ទុកជារបស់ផងទ្រង់ ដូច្នេះ ឯងត្រូវទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តើឯងបានសំឡាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ ក៏ត្រូវទូលដូច្នេះទៀតថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា នៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោត នោះនឹងលិទ្ធឈាមរបស់ឯងដែរ អ័ហាប់មានបន្ទូលតបថា ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ លោកទូលឆ្លើយថា ទាន់ហើយ ពីព្រោះព្រះករុណាបានលក់ព្រះអង្គទ្រង់ ឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា