១ ពង្សាវតារក្សត្រ 2:1-3

១ ពង្សាវតារក្សត្រ 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​ជិត​សុគត ទ្រង់​ផ្តាំ​សាឡូម៉ូន​ជា​បុត្រា​ថា៖ «បិតា​ជិត​នឹង​លា​ចាក​លោក​នេះ​ហើយ ដូច្នេះ ចូរ​រឹង​មាំ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ក្លាហាន​ឡើង ចូរ​ស្ដាប់​បង្គាប់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុត្រ ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្ដាប់​តាម​បញ្ជា តាម​បញ្ញត្តិ និង​បន្ទាល់​របស់​ព្រះ‌អង្គ ដូច​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​នៅ​កន្លែង​ណា​ដែល​បុត្រ​ទៅ។

១ ពង្សាវតារក្សត្រ 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌បាទ​ដាវីឌ​ជិត​សោយ​ទិវង្គត ទ្រង់​ផ្ដែ‌ផ្ដាំ​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា៖ «បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​បុត្រ​មាន​ចិត្ត​ក្លាហាន​ឲ្យ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ! ចូរ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​បុត្រ​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​បុត្រ​ទៅ។

១ ពង្សាវតារក្សត្រ 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពេល​កំណត់ ដែល​ដាវីឌ​ត្រូវ​សុគត បាន​ជិត​ដល់ ទ្រង់​ក៏​ផ្តាំ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា អញ​រៀប​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង‌ឡាយ​ហើយ ដូច្នេះ ចូរ​ឯង​ខំ​ប្រឹង​ឡើង ហើយ​សំដែង​ខ្លួន​ឲ្យ​បាន​ពេញ​ជា​ប្រុស​ចុះ ចូរ​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់នឹង​ក្រិត្យ‌ក្រម ហើយ​នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ តាម​សេចក្ដី ដែល​បាន​កត់​ទុក​ហើយ ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ប្រយោជន៍​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ហើយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ