១ ពង្សាវតារក្សត្រ 19:19-20

១ ពង្សាវតារក្សត្រ 19:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​ដប់ពីរ​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណៈ​នោះ លោក​អេលីយ៉ា​ក៏​ដើរ​តម្រង់​ទៅ​រក​គាត់ ហើយ​បោះ​ក្រមា​ទៅ​លើ​គាត់។ គាត់​ក៏​ទុក​គោ​ចោល រត់​ទៅ​តាម​លោក​អេលីយ៉ា ដោយ​ពោល​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក»។ លោក​អេលីយ៉ា​មាន​ប្រសាស​ទៅ​គាត់​ថា៖ «ចូរ​ទៅ​វិញ​ទៅ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់អ្នក?»

១ ពង្សាវតារក្សត្រ 19:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីយ៉ា​ចាក​ចេញ​ពី​ទី​នោះ​ទៅ ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។ លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលីយ៉ា​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។