១ ពង្សាវតារក្សត្រ 19:13-14

១ ពង្សាវតារក្សត្រ 19:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​អេលីយ៉ា​បាន​ឮ​ហើយ លោក​យក​ក្រមា​ឃ្លុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង មាន​ឮ​សំឡេង​មក​ដល់​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ?» លោក​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​យ៉ាង​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។

១ ពង្សាវតារក្សត្រ 19:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្យាការី​អេលីយ៉ា​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះ‌សូរសៀង​ថា៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។

១ ពង្សាវតារក្សត្រ 19:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អេលីយ៉ា​បាន​ឮ​ហើយ នោះ​លោក​ក៏​យក​ក្រមា​គ្រលុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង នោះ​មាន​ឮ​សំឡេង​មក​ដល់​លោក​ថា អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ លោក​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដោយ​ដាវ​ផង នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ស្វែង​រក​ជីវិត​ទូលបង្គំ​ថែម​ទៀត។