១ ពង្សាវតារក្សត្រ 19:12-13
១ ពង្សាវតារក្សត្រ 19:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់ពីការកក្រើកដី មានភ្លើងឆេះ តែព្រះយេហូវ៉ាមិនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើង មានឮសំឡេងតូចរហៀងៗ។ កាលអេលីយ៉ាបានឮហើយ លោកយកក្រមាឃ្លុំមុខ ចេញមកឈរនៅមាត់រអាង មានឮសំឡេងមកដល់លោកថា៖ «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?»
១ ពង្សាវតារក្សត្រ 19:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ កាលព្យាការីអេលីយ៉ាឮសំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។
១ ពង្សាវតារក្សត្រ 19:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ កាលអេលីយ៉ាបានឮហើយ នោះលោកក៏យកក្រមាគ្រលុំមុខ ចេញមកឈរនៅមាត់រអាង នោះមានឮសំឡេងមកដល់លោកថា អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ