១ ពង្សាវតារក្សត្រ 18:45-46
១ ពង្សាវតារក្សត្រ 18:45-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្តិចក្រោយមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ព្រះបាទអ័ហាប់ជិះរទេះទៅយេសរាល ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។
១ ពង្សាវតារក្សត្រ 18:45-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអហាប់យាងឡើងរាជរថ ចូលទៅក្រុងយេសរាល។ លោកអេលីយ៉ាយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
១ ពង្សាវតារក្សត្រ 18:45-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បន្ទាប់នោះបន្តិចមក មេឃត្រឡប់ជាខ្មៅ ដោយពពកនឹងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ឯអ័ហាប់ទ្រង់ជិះរទេះទៅឯយេសរាល ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ទៅ រហូតដល់មាត់ទ្វារក្រុងយេសរាល។