១ ពង្សាវតារក្សត្រ 18:43-44
១ ពង្សាវតារក្សត្រ 18:43-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចប្រាប់អ្នកបម្រើថា៖ «ចូរឡើងទៅមើលខាងសមុទ្រឥឡូវ» អ្នកបម្រើក៏ឡើងទៅមើល រួចជម្រាបថា៖ «គ្មានអ្វីឡើយ» លោកប្រាប់ថា៖ «ចូរទៅគ្រប់ប្រាំពីរដង»។ លុះដល់ប្រាំពីរដងហើយ ក៏ជម្រាបថា៖ «ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក» លោកបង្គាប់ថា៖ «ចូរទៅទូលព្រះបាទអ័ហាប់ថា "សូមទឹមរទេះ ហើយចុះទៅ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង"»។
១ ពង្សាវតារក្សត្រ 18:43-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីយ៉ាប្រាប់អ្នកបម្រើឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។ នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបលោកអេលីយ៉ាថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអហាប់ឲ្យទឹមរាជរថ ហើយយាងចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
១ ពង្សាវតារក្សត្រ 18:43-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចប្រាប់អ្នកបំរើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបំរើក៏ឡើងទៅមើល រួចជំរាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត លុះដល់គំរប់៧ដង នោះក៏ជំរាបថា ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក នោះលោកបង្គាប់ថា ចូរឡើងទៅទូលអ័ហាប់ថា សូមទឹមរទេះ ហើយចុះទៅចុះ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង