១ ពង្សាវតារក្សត្រ 17:1-3

១ ពង្សាវតារក្សត្រ 17:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ លោក​អេលីយ៉ា​ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា‌មួយ​ពួក​ស្រុក​កាឡាត លោក​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ លើក​លែង​តែ​ទូល‌បង្គំ​សូម​ប៉ុណ្ណោះ»។ រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​បង្គាប់​លោក​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ បែរ​ទៅ​ខាង​កើត ហើយ​ពួន​ខ្លួន​នៅ​ឯ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​នឹង​ទន្លេ​យ័រដាន់​ទៅ

១ ពង្សាវតារក្សត្រ 17:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេស‌ប៊ី ក្នុង​ស្រុក​កាឡាដ ទូល​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ទូល​ព្រះ‌ករុណា ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ទូលបង្គំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ទូលបង្គំ​ទូល​សូម»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សម្ងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។

១ ពង្សាវតារក្សត្រ 17:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា​មួយ​នឹង​ពួក​ស្រុក​កាឡាត លោក​ទូល​នឹង​អ័ហាប់​ថា ទូលបង្គំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូលបង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ វៀរ​តែ​ដោយ‌សារ​ពាក្យ​ទូលបង្គំ​ប៉ុណ្ណោះ រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​បង្គាប់​លោក​ថា ចូរ​ចេញ​ពី​ទី​នេះ បែរ​ទៅ​ខាង​កើត ហើយ​ពួន​ខ្លួន​នៅ​ឯ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​នឹង​ទន្លេ​យ័រដាន់​ទៅ